ភូមិកំណើត

thaverak
0

 


ពេលបោះជំហានចេះពីផ្ទះ ទើបខ្ញុំដឹងថា គ្មានទីណាស្រស់ស្អាតដូចជាទឹកដីកំណើតរបស់ខ្ញុំទេ។ សម្រស់ទីក្រុងស្អាតយ៉ាងណា ក៏នៅតែចាញ់ភូមិស្រុកខ្ញុំដែរ។
នៅពេលនេះអារម្មណ៍មួយនេះបើយើងឈានជើងចេញពីផ្ទះហើយ យើងត្រូវតែប្រឹងដើម្បីខ្លួនឯង និងការរំពឹងរបស់អ្នកផ្ទះ។ អ្នកផ្ទះតែងតែសង្ឃឹមថា ខ្ញុំនឹងមានការងារមួយល្អ បន្ទាប់ពីត្រលប់ទៅភូមិវិញ ...។
នៅពេលដែលយើងមកក្រុងដំបូង នរណាក៏ដូចនរណា​តែងគិតថា ស្អាតណាស់ តែយូរទៅក៏នឹកភូមិកំណើត នឹកស្រែដ៏ខៀវខ្ចី, នឹកគោដែលតែងតែស្រែកនឹងម្ចាស់, នឹកដល់ទាដែលសប្បាយនឹងហែកទឹកដោយមិនខ្វល់ពីម្ចាស់វា, នឹកដល់ពីខែខ្លែងនាំគ្នាបង្ហោះពេញវាលស្រែ, នឹកពេលមានភ្លៀង ហុីង កង្កែប គីង្គក់ខំយំប្រណាំងគ្នា, នឹកដល់ថ្ងៃលិចដែលយើងទៅគយគន់មិនជិនណាយ រហូតដល់ម៉ែជេរទើបដើរទៅផ្ទះ, នឹកដល់ទឹកអូរ ដែលធ្លាប់ហក់លេង ហើយក៏ប្រឡែងលេងរហូតទាល់តែ ម៉ែយករំពាត់មកវាត់ឡើងក្រហមខ្នង តែរឿងទាំងនេះនៅតែសប្បាយ ត្រូវរំពាត់ហើយតែបន្តិចក៏រត់មកលេងដដែល។ នឹកដល់គ្រាដែលផ្ទះមានស្វាយហូបមិនឆ្ងាញ់ទេ តែពេលបានលួចគប់ស្វាយរបស់គេ ហើយម្ចាសើគេដេញ ទើបវាឆ្ងាញ់ នឹកដល់ខែព្រីងនិយាយពីថាដើមព្រីងមិនឃើញមានទុំទេ ព្រោះម្នាក់ៗទៅបេះតាំងពីនៅព្រីងមិនទាន់ស្រគាលស្រួលបួលផង។
ជីវិតនៅស្រុកស្រែគឺពិតជាសប្បាយ រកអ្វីផ្ទឹមមិនបាន បើទោះជាក្រុងមានសម្រស់ស្អាតយ៉ាងណា ក៏គង់តែចាញ់សម្រស់ភូមិខ្ញុំទេ។ មិនថាយើងទៅទីណាក៏ដោយ ទីកំណើតជាកន្លែងដែលយើងនឹកឃើញ និងចងចាំជាងគេក្នុងមួយជីវិតនេះ ព្រោះមានទាំងអនុស្សាវរីយ៍ មានទាំងទុក្ខ មានទាំងកំប្លែង មានទាំងសប្បាយ មានទាំងឈឺចាប់ ...៕
******************************
អត្ថបទ៖ មិត្តអ្នកអាន
សៀវភៅជីវិត:

Post a Comment

0Comments
Post a Comment (0)
To Top